ខេត្តកោះកុង ៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំប្រតិភូធ្វើដំណើរ ទៅទីក្រុងសែមិន នៃខេត្តហ្វូជៀន ប្រទេសចិន ដើម្បីត្រៀមចូលរួមកិច្ចប្រជុំសំខាន់ចំនួន ២ គឺ ១) វេទិកាសប្តាហ៍មហាសមុទ្រជាសកល ដែលនឹងប្រមូលផ្តុំនូវវិនិយោគិនផ្នែកកសិកម្មសមុទ្រមកពីគ្រប់តំបន់ និង ២) កិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព (PNLG Forum) របស់អង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថាននៅសមុទ្រអាស៊ីបូព៌ា។