រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពី “ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព” ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នៅខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ប្រចាំខេត្តកោះកុង

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពី “ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព” ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នៅខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ប្រចាំខេត្តកោះកុង។
កិច្ចប្រជុំនាព្រឹកនេះ មានគោលបំណងផ្សព្វផ្សាយការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ។ ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួង មហាផ្ទៃ ឆ្នាំ២០២៤-២០២៨ បានប្រជុំផ្សព្វផ្សាយដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។ ជាមួយគ្នានេះដើម្បីបន្តការផ្សព្វផ្សាយ និងធានាឱ្យប្រជាពលរដ្ឋក្នុងសង្គមទាំងមូលបាន ជ្រួតជ្រាបនិងចូលរួមអនុវត្ត សូម ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវយក ចិត្តទុកដាក់អនុវត្តនូវខ្លឹមសារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១- ត្រូវយកចិត្តទុកដាក់ផ្តល់អាទិភាពក្នុងការរៀបចំអនុវត្តផែនការសកម្មភាព និងផែនការថវិកា ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ស្របតាមសៀវភៅណែនាំ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញដោយ ក្រសួងមហាផ្ទៃ។
២- គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវពិនិត្យមើលឡើងវិញ និង
ពង្រឹងការបំពេញតួនាទីភារកិច្ចនៃលេខាធិការដ្ឋានរបស់ខ្លួន។ ក្នុងនោះត្រូវរៀបចំឱ្យមាន៖
-ចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅតាមឃុំ សង្កាត់ជារៀងរាល់ ត្រីមាសនីមួយៗ
-ត្រូវធ្វើវេទិកាសាធារណៈដើម្បីរកឱ្យឃើញនូវបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យបានសមស្រប
-ត្រូវយកចិត្តទុកដាក់អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រមសីលធម៌ដល់មន្ត្រីមូលដ្ឋានជា ពិសេសអង្គទាំងប្រាំរួមមានៈ មេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ-សង្កាត់ ប្រធានមណ្ឌលសុខភាព និងមេភូមិ ។
៣-ត្រូវលើកកម្ពស់ការផ្សព្វផ្សាយអំពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ រាជរដ្ឋាភិបាលឱ្យបានយល់ដឹង ជ្រួតជ្រាបដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ព្រមទាំងអង្គ ការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីចូលរួមអនុវត្ត។
៤- រៀងរាល់ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំត្រូវធ្វើការប្រជុំបូកសរុប វាយតម្លៃលទ្ធផលការងារ ដោយ ចាំបាច់ត្រូវមានការចូលរួមពីប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោនយោបាយ“ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ និង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធ រួចត្រូវធ្វើរបាយ ការណ៍មកក្រសួងមហាផ្ទៃ តាមរយៈលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលមហោស្រពខេត្ត

អត្ថបទទាក់ទង