លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុក និងលោក លាស់ ប៉ូលីវណ្ណ ប្រធនការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ស្តីពី "ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់រាវ និងការបំពុលខ្យល់" ជូនដល់មន្ទីរអង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នៃខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។
.......................
ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។