/ / / /

សារលិខិតចូលរួមរំលែកទុក្ខ របស់សាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជូនចំពោះក្រុមគ្រួសារសព លោក មេង យុយ ប្រធានក្រុមការងារកាកបាទក្រហមឃុំដងពែង ស្រុកស្រែអំបិល

សារលិខិតចូលរួមរំលែកទុក្ខ របស់សាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជូនចំពោះក្រុមគ្រួសារសព លោក មេង យុយ ប្រធានក្រុមការងារកាកបាទក្រហមឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

គណៈកិត្តិយស គណៈកម្មាធិការសាខា/អនុសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារកាកបាទក្រហមកម្ពុជា ឃុំ/សង្កាត់ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនទាំងអស់ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមចូលរួមរំលែកទុក្ខ និងសោកសង្រេងយ៉ាងក្រៀមក្រំពោរពេញទៅដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតចំពោះមរណភាពរបស់លោក មេង យុយ ប្រធានក្រុមការងារកាកបាទក្រហមឃុំដងពែង កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែ​ពិសាខ ​ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងជុន្មាយុ ៦១ឆ្នាំ។មរណភាពរបស់លោក មេង យុយ ជាការបាត់បង់នូវជីតា ស្វាមី ឳពុក ជាទីគោរពស្រលាញ់ របស់ក្រុមគ្រួសារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំដងពែង ដែលលោកប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បងនូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលកន្លងមកមួយជីវិតរបស់លោក បានយកអស់នូវកម្លាំងកាយចិត្ត និងស្មារតីចូលរួមយ៉ាងសកម្មក្នុង ការរួមចំណែកជាមួយជាតិមាតុភូមិ និងដឹកនាំ គ្រប់គ្រង ការងារមនុស្សធម៌កន្លងមក ព្រមទាំង ចូលរួមអភិវឌ្ឍន៍ខេត្តកោះកុង ជាពិសេសនៅមូលដ្ឋាន ឃុំដងពែង ស្រុកស្រែអំបិល ឱ្យរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ។

យើងខ្ញុំទាំងអស់គ្នានឹងចងចាំជានិច្ចនូវគុណូបការៈដ៏ប្រពៃថ្លៃថ្លា ពលីខ្ពស់ និងទឹកចិត្តស្នេហាជាតិដ៏ស្មោះស្ម័គ្ររបស់លោក មេង យុយ ចំពោះជាតិមាតុភូមិ។

យើងខ្ញុំទាំងអស់គ្នា ក៏សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តសិទ្ធទាំងអស់ក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធរបស់លោក មេង យុយ បានទៅកាន់សុគតិភពនៃឋានបរិនិព្វាន ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លៀតឡើយ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    12/08/2026

    លោក​វរសេនីយ៍ត្រី​សឿង​ ចំរេីននាយប៉ុស្តិ៍បានដឹកនាំកម្លាំងប្រចាំការនៅ​ប៉ុស្តិ៍​ ២៤ម៉ោង/២៤ម៉ោង

  • ហេង គីមឆន/
    12/08/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោកឧត្តមសេនីយ៍ត្រី សុឹម វ៉ារី ស្នងការរង និងកម្លាំងជំនាញពាក់ព័ន្ធ និងលោកវរសេនីយ៍ឯក​ អ៊ុយ​ សុឃាន​ មេបញ្ជារការរង​ កងរាជអាវុធហត្ថខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦

  • ហេង គីមឆន/
    12/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញក្រាបថ្វាយបង្គំ ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា ឧត្តមទីប្រឹក្សាផ្ទាល់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះវិន័យធម៌អនុគណខណ្ឌច្បារអំពៅ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រគេន និងជូនព្រះរាជអំណោយ របស់សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដល់ព្រះសង្ឃ វីរកងទ័ព កងកម្លាំង និងប្រជាជន នៅខេត្តកោះកុង

  • ហេង គីមឆន/
    12/08/2026

    លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង តំណាងរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យការស្នើសូមសាងសង់អាគារទទួលបញ្ញើអីវ៉ាន់ ១កន្លែង របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    12/08/2026

    លោកឧត្តមសេនីយ៍ត្រី កិក ចំរើន ស្នងការរង ផែនការងារសន្តិសុខ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    12/08/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន