រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាព ចុះសួរសុខទុក្ខ និងយកអំណោយចែកជូនដល់ប្រជាពលរដ្ធក្រីក្រ ចាស់ជរា ពិការ​ នៅភូមិកៀនក្រឡាញ់​ ឃុំភ្ញីមាស

ថ្ងៃអង្គារ ២ កើត ខែពិសាខ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០២១
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងារ របស់ឃុំចុះសួរសុខទុក្ខ នឹងយកអំណោយចែកជូនដល់ប្រជាពលរដ្ធក្រីក្រ ចាស់ជរា ពិការ មេម៉ាយគ្មានទីពឹងស្ថិតនៅក្នុងភូមិភ្ញីមាស នឹងភូមិកៀនក្រឡាញ់មានចំនួន ៩ គ្រួសារ ដូចមានឈ្មោះខាងក្រោម÷
១/.ឈ្មោះ សយ នី ភេទស្រី អាយុ ៧៤ ឆ្នាំ មេម៉ាយគ្មានទីពឹង(ភូមិភ្ញីមាស)
២/.ឈ្មោះ អ៊ាំ អេម ភេទស្រីអាយុ៥៣ ឆ្នាំពិការជើង(ភូមិភ្ញីមាស)
៣/.ឈ្មោះ កែវ យឺ ភេទស្រី អាយុ៥៣ ឆ្នាំ មានជម្ងឺរ៉ាំរ៉ៃ ស្លាប់មួយចំហៀងខ្លួន(ភូមភ្ញីមាស)
៤/.ឈ្មោះ វ៉ាន់ ភិន ភេទប្រុសអាយុ ៦២ឆ្នាំ ពោះម៉ាយ( ភូមិភ្ញីមាស)
៥/.ឈ្មោះ ឡាន់ ប៊ួ ភេទស្រីអាយុ ៨២ឆ្នាំ ចាស់ជរា(ភូមិភ្ញីមាស)
៦/.ឈ្មោះ ស្វាយ វ៉ាន់ថន ភេទប្រុសអាយុ ៧១ឆ្នាំពោះម៉ាយ(ភូមិភ្ញីមាស)
៧/.ឈ្មោះ ប៊ួយ សុខន ភេទស្រីអាយុ ៧៨ ឆ្នាំ ជរា ងងិតភ្នែក(ភូមិកៀនក្រឡាញ់)
៨/.ឈ្មោះ ចៅ សុខ ភេទប្រុស ក្រីក្រ(ភូមិកៀនក្រឡាញ់)
៩/.លោកយាយ សាំង សាប់អាយុ ៧៧ឆ្នាំ ជារាទទួលបានថវិការ៩០០០០រៀល(ភូមិភ្ញីមាស)
ចំពោះប្រជាពលរដ្ធទាំង៨គ្រួសារក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ២០ គីឡូក្រាម ទឹកត្រី ស្ករស ប៊ុីចេង ត្រីខ អាវឈុត១ឈុត និងថវិការ ៥០០ រៀល ជាអំណោយរបស់សប្បុរសជន និងលោកមេឃុំ ។
ប្រភព៖​ រដ្ឋបាលឃុំភ្ញីមាស

អត្ថបទទាក់ទង