លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយ និងចំណាត់ការផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីលោកស្រី លាង ហ៊ីម ចាក់អាចម៍ដីរំលោភចូលចំណីព្រែក និងដីរដ្ឋ មានទីតាំងស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមាសភាពចូលរួមកិច្ចប្រជុំនេះរួមមាន៖ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង លោកប្រធានមន្ទីរបរិស្ថាន លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកអភិបាលស្រុកមណ្ឌលសីមា និងទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង។
រូបថត៖ ច័ន្ទ រាជធានី
ខ្លឹមសារ៖ ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង