ថ្ងៃចន្ទ ១កេីត ខែពិសាខ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តាមការចាត់តាំងរបស់ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក លោក ទួន ឪទី អភិបាលរង និងជាប្រធានក្រុមការងារបោះបង្គោល និងវាស់វែងចុះបញ្ជីដីរដ្ឋ បានដឹកនាំក្រុមការងារ ចុះបោះបង្គោលព្រំដីរដ្ឋ នៅក្នុងឃុំព្រែកខ្សាច់ និងឃុំភ្ញីមាស ដោយបែងចែកជាពីរក្រុម៖
ក្រុមទី១ ចុះបោះបង្គោលនៅចំណុចព្រែករូង ស្ថិតនៅក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង
ក្រុមទី២ ចុះបោះបង្កោលព្រំដីរដ្ឋនៅចំណុចឆាយក្រូច ស្ថិតនៅក្នុងភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។








