ថ្ងៃចន្ទ ១កើត ខែ ពិសាខ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំ ក្រុមការងាររបស់ឃុំ រួមមាន÷
មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ តានី មេភូមិកៀនក្រឡាញ់ ប្រធាន អនុប្រធានប្រជាការពារភូមិ យកអំណោយទៅចែកជូនប្រជាពលរដ្ធក្រីក្រ ដែលមាជីវភាពខ្វះខាតចំនួន ៤ គ្រួសារ ស្ថិតនៅភូមិតានី ឃុំភ្ញីមាសមានឈ្មោះដូចខាងក្រោម=
១.ឈ្មោះ គួយ គង់ ភេទប្រុស អាយុ ៨៦ ឆ្នាំ ២.ឈ្មោះ មាស ស៊ុយ ភេទប្រុស អាយុ ៧៤ ឆ្នាំ
៣.ឈ្មោះ គង់ សាវ ភេទស្រីអាយុ ៨២ ឆ្នាំ ៤.ឈ្មោះ ចុង សាត ភេទប្រុស អាយុ ៦៥ ឆ្នាំ
ក្នុងនោះមួយគ្រួសារៗទទួលបានអង្ករ ២០ គីឡូក្រាម ទឹកស៊ុីអ៊ុីវ ទឹកត្រី ប៊ីចេង ស្ករស និង ថវិការ ៥០០ រៀល
ប្រភព៖ រដ្ឋបាលឃុំភ្ញីមាស




