/ / / /

សារលិខិតសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

គណៈកិត្តិយស គណៈកម្មាធិការសាខា/អនុសាខា ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥។

ក្នុងសារលិខិតនោះមានខ្លឹមសារថា «ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម និងមង្គលសិរីសួស្តីប្រពៃថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ជាបឋម យើងខ្ញុំគណៈកិត្តិយស គណៈកម្មាធិការសាខា/អនុសាខា ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង មានសេចក្តីសោមនស្សរីករាយ សូមលំឱនកាយគោរពជូននូវសព្ទសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនក្លៀវក្លា ឆន្ទៈ មនសិការ បញ្ញាភ្លឺថ្លាវាងវៃ ជន្មាទីឃាយុយឺនយូរ ដើម្បី សម្តេច មានលទ្ធភាពដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់តរៀងទៅ។

ក្នុងវរោកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមសម្តែងនូវការគោរពកោតស្ញប់ស្ញែងអស់ពីដួងចិត្ត ចំពោះគំរូវីរភាពជាវិជ្ជមានដ៏ឧត្តុង្គឧត្តម របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលស្ថិតក្នុងមហាកិត្តិនាម ជាប្រធានកាកបាទក្រហមកម្ពុជា សម្តេច គឺជាមគ្គទេសក៍ដ៏ល្អឆ្នើមមួយរូប ពោរពេញដោយទេពកោសល្យ ឈានមុខក្នុងការដឹកនាំសកម្មភាពមនុស្សធម៌ យកចិត្តទុកដាក់ពីទុក្ខលំបាក ជីវភាពរស់នៅ និងសុខុមាលភាព ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់កាលៈទេសៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលនេះជាកត្តាផ្តល់នូវកម្លាំងចិត្តយ៉ាងកក់ក្តៅបំផុតដល់យើងខ្ញុំទាំងអស់គ្នា ដែលមានមហាកិត្តិយសបានរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ ជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តាមព្រះរាជតម្រិះ និងព្រះរាជវីរគំរូដ៏ល្អផូរផង់ របស់ ហ្លួងម៉ែជាអម្ចាស់ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ទ្រង់ស្តេចត្រួសត្រាយព្រះរាជមាគ៌ាដ៏ទូលំទូលាយសំដៅជួយជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ យើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក បារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ព្រះនាម មណ្ឌាទេវី សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និង សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំង បុត្រា បុត្រី បុត្រប្រសា ចៅៗជាទីស្រឡាញ់ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង គោរពផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៖

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    ក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យពេទ្យបង្អែកខេត្តកោះកុង បានសហការគ្នាធ្វើការព្យាបាលដោយវះកាត់បន្ទាន់ជួយសង្គ្រោះអ្នកជំងឺចំនួនពីរករណី

  • ហេង គីមឆន/
    26/09/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការសាងសង់អគារសម្រាក ព្យាបាលជំងឺទូទៅ កម្ពស់ពីរជាន់ (EO, E1) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញសួរសុខទុក្ខ ប្រកេនចង្ហាន់ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃចំនួនពីរអង្គ ដែលមានអាពាធ និងកំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • មន្ទីរផែនការ/
    26/09/2026

    មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាពប្រចាំខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/09/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់កិច្ចសន្យាគម្រោងសាងសង់ផ្លូវអាមេ១ខ្សែ ធានាគុណភាពរយៈពេល៦ខែ រួចរាល់ ស្ថិតនៅភូមិតានី