រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកអភិបាលស្រុកថ្មបាំងបានអញ្ជើញចុះសុខទុក្ខ និងយកអំណោយចែកជូនលោកយាយម្នាក់ដែលកំពុងជួបការខ្វះខាតបន្ទាប់ពីជួបគ្រោះភ្លើងឆេះផ្ទះនៅឃុំជីផាត

ថ្មបាំង នៅថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មបាំង និងលោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកថ្មបាំង បាននាំអំណោយជូន លោកយាយ ហួត ឌុប អាយុ85ឆ្នាំ ដែលត្រូវបានភ្លើងឆេះផ្ទះអស់១ខ្នងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ វេលា ម៉ោង ៧: ៤២ ស្ថិតនៅក្នុងភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំងខេត្តកោះកុង ។ អំណោយមានដូចជា

_ អង្ករ៥០kg

_ តង់4m x5m ១ផ្ទាំង

_ទឹកបរិសុទ្ធ៦យួរ

_ ទឹកក្រូច១កេះ

_ ទឹកត្រី និងទឹកស៉ីអ៉ីវ៧ដប

_ត្រីខ២ឡូ

_ សាប៊ូដុះខ្លួន ៤ដុំ

_ ថវិកា400.000៛របស់អនុសាខាកាកបាទក្រហមស្រុក និងថវិការបស់( សសយក )ឃុំជីផាត 630.000៛

អត្ថបទទាក់ទង