ថ្ងៃចន្ទ ១កេីត ខែពិសាខ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ តាមការចាត់តាំងរបស់ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលោក ជា ប៊ុនធឿន អភិបាលរងស្រុក បានដឹកនាំក្រុមការងារ ចូលរួមសហការ ជាមួយតំណាងមន្ទីរសុខាភិបាលខេត្ត និងអ្នកគ្រប់គ្រងក្រុមហ៊ុន យូ ញៀន អញ្ជេីញចុះពិនិត្យកម្មករ បុគ្គលិកធ្វេីការនៅក្រុមហ៊ុន យូ ញៀន នៅចំណុចឈូងសមុទ្រវែង (Long Bay) និងប្រគល់លិខិតអនុញាតចប់ការធ្វេីចត្តាឡីស័ក ដល់កម្មករ បុគ្គលិក ចំនួន ៥១១ នាក់ ស្រី ៨២ នាក់ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានពីជំងឺកូវីដ-១៩ នៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ដោយអនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ( ៣ ការពារ ៣ កុំ )។








