រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុក ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន

ថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន របៀបវារ:រួមមាន ÷
១-ពិនិត្យ ពិភាក្សាស្ដីពី ការស្នើសុំតែងតាំងមន្រ្តីគ្រប់គ្រងសាលាបឋមសិក្សាបឹងកាឆាង អនុវិទ្យាល័យ ទៀ បាញ់ តាចាត និងវិទ្យាល័យប៉ាក់ខ្លង
២-ពិនិត្យ ពិភាក្សាស្ដីពី ការវាយតម្លៃគុណផលមន្រ្តីរាជការចំនួន ០៧រូប ដើម្បីដំឡើងថ្នាក់ នឹងឋានន្តរស័ក្តិសម្រាប់ឆ្នាំ ២០២១
៣-ពិនិត្យ ពិភាក្សាស្ដីពី ការផ្ទេរភារកិច្ចជូនមន្រ្តីរាជការនៅតាមការិយាល័យ និងអង្គភាពចំណុះអោយរដ្ឋបាលស្រុក
៤-បញ្ហាផ្សេងៗ
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង