/ / /

អាជ្ញាធរឃុំជ្រោយប្រស់បានដឹកនាំកម្លាំង បន្តចុះយាមតាមគោលដៅ ដើម្បីពង្រឹងការត្រួតពិនិត្យប្រជាពលរដ្ឋចេញ-ចូលក្នងមូលដ្ឋាន…

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ប៉ុស្ត៍សុខភាពបានពិនិត្យវាស់កំដៅលើប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កនៅតាមផ្ទះ១៣នាក់ នឹងនៅព្រឹកនេះដែរ លោកកែវ សុខគៀង ជុំទប់ទី១ ឃុំ លោកជាប សុថារិន ប្រធានប៉ុស្ត៍សុខភាព និងលោកសាណក់ សុខស្អាត មេភូមិជ្រោយប្រស់ បានប្រគល់លិខិតអនុញ្ញាត្តិជូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក១៤នាក់ អោយបញ្ចប់ពីការធ្វើចត្តាឡីស័ក នៅភូមិជ្រោយប្រស់ ។ ប៉ុស្ត៍សុខភាពបានចាក់មេក្រូផ្សព្វផ្សាយកាការពារជម្ងឺកូវិដ-១៩ផងដែរ។ ដោយឡែកសម្រាប់ការយាមតាមគោលដៅ ដឹកនាំដោយលោក ប៉ែត សុជាតិ សមាជិកក្រុមប្រឹក្សាឃុំ ថ្ងៃនេះពុំមានប្រជាពលរដ្ឋដែលមកពីតំបន់ផ្ទុះជំងឺកូវីដ-១៩ ចេញ-ចូលក្នុងមូលដ្ឋានឃុំទេ។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោកនាយកឧទ្យានជាតិបទុមសាគរ និងលោកនាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបទុមសាគរ ក្រោមការដឹកនាំរបស់លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ នៅសាលប្រជុំ (ខ) សាលាស្រុកបទុមសាគរ។

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ត្រីមាសទី៣ ឆ្នាំ២០២៦ នៅស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង។

  • ហេង គីមឆន/
    28/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស(គ.អ.ច.ទ) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋ ន្ត្រីក្រសួងទេសចរណ៍ ក្នុងអង្គសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអង្គការ UN-Habitat នៅមន្ទីរបរិស្ថានខេត្តកោះកុង។

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងមន្ត្រីប៉ុស្តិ៍នគរបាល សហគមន៍ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដើម្បីប្រមូលសំរាមតាមដងផ្លូវសាធារណៈ និងផ្សព្វផ្សាយអប់រំអំពីអនាម័យបរិស្ថាន នៅក្នុង ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។