ថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ តាមការចាត់តាំងរបស់ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រុមការងារថ្នាក់ស្រុក បានសហការជាមួយមណ្ឌលសុខភាព និងកម្លាំងប៉ុស្តិ៍ អាជ្ញាធរឃុំភ្ញីមាស ចុះពិនិត្យពលករចំនួន ០៥ នាក់ ដែលធ្វេីដំណេីរតាមផ្លូវទឹកមកពីប្រទេសថៃ ខេត្តត្រាត ត្រូវដាក់ឱ្យធ្វេីចត្តាឡីស័កនៅសាលាបឋមសិក្សាពាមកាយ ស្ថិតនៅឃុំភ្ញីមាស ស្រុកគិរីសាគរ ចំនួន ១៤ ថ្ងៃចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២១។ ប្រសិនបេីពួកគាត់មានអាការៈពាក់ព័ន្ធជំងឺកូវីដ-១៩ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ហេីយ សំណូមពរគាត់ត្រូវចូលរួមធ្វើចត្តាឡីស័ក១៤ថ្ងៃតាមការកំណត់របស់ក្រុមការងារ។











