រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំមន្ត្រីរាជការ ចូលរួមពិធីសូត្រធម៌ ចំរើនព្រះបរិត្ត និងវាយស្គរ វាយជួង ព្រមគ្នាជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ជៀសនូវជំងឺកូវីដ-១៩

ថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជីត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៩:០០នាទីយប់លោក ប្រាក់ វិចិត្រ អភិបាលនៃគណអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំប៉ាក់ខ្លងមេភូមិ១ ភូមិ២ និងលោកយាយ លោកតាចូលរួមពិធីសូត្រធម៌ ចំរើនព្រះបរិត្តនិងវាយស្គរ វាយជួង ព្រមគ្នាជាសញ្ញាផ្សព្វផ្សាយព័ត៌មានដ់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ជៀសនូវជំងឺកូវីដ-១៩ និងសុំសេចក្តីសុខចំរើនមានដល់ប្រជាជនក្នុងស្រុកមណ្ឌលសីមា និងប្រជាជននៅទូទាំងប្រទេសកម្ពុជា។
នៅវត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) ស្ថិតនៅភូមិប៉ាក់ខ្លង២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង