សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងដូចខាងក្រោម៖
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ចន្លោះគ.ម ៧២+០០០ - គ.ម ៨៧+០០០
⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ ( វិថី សាយ ភូថង ) សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ ចន្លោះគ.ម ២១+០០០ - គ.ម ២២+០០០
⁃ បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨-៥ សកម្មភាពកៀ កិន បង្ហាប់ស្រទាប់ថ្មម៉ិច ចាប់ពីគ.ម ១៣+៤២០ - គ.ម ១៣+៥៥០ ។
សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕
By : #DPWTKK