រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំវិសាមញ្ញវិសាមញ្ញរបស់ក្រុមប្រឹកឃុំភ្ញីមាស

ថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី ១០​ ខែមេសា​ ឆ្នាំ២០២១​ លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំវិសាមញ្ញបស់ខ្លួន
ក្នុងនោះ ក៍មានការអញ្ជើញចូលរួមពីអស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ លោកមេប៉ុស្ដិ លោក លោកស្រីមេភូមិទាំងបី លោកប្រធាន អនុប្រធានប្រជាការពារភូមិ ស្មៀនឃុំ សរុប ១៥ នាក់ស្រី៤ នាក់។
_យោង តាមស្មារតីនៃអង្គប្រជុំ ថ្ងៃទី ០៩/០៤/២០២១ នៅសាលាស្រុកគិរីសាគរ ដឹកនាំដោយ លោក ចេង មុនីរិទ្ធ ប្រធានគណះបញ្ជារការឯកភាព រដ្ធបាលស្រុគិរីសាគរ
ប្រជុំស្ដីពី÷
១ .ពិនិត្យ ពិភាក្សាលើសេចក្ដីណែនាំ ស្ដីពីវិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ផែនការការពារក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១
២.បែងចែកកម្លាំងយាមល្បាតក្នុងរយះពេលចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៨ ខែមេសាឆ្នាំ២០២១ និងណែនាំដល់មេភូមិគ្រប់ភូមិត្រូវតាមដានកូនចៅ ឬ បងប្អូនរបស់ប្រជាពលរដ្ធយើង ដែលបានទៅធ្វើការនៅតាមបណ្ដាខេត្តផ្សេងៗរត់គេចខ្លួនចូលក្នុងមូលដ្ធានត្រូវរាយការណ៍ជាបន្ទាន់ ចៀសវាងចូលមកដោយមិនបានដឹង ខ្លាចបុគ្គល់នោះមានផ្ទុកមេរោគ កូវីដ១៩ ។យើងរួមគ្នាទប់ស្កាត់ កុំឲ្យមានជម្ងឺនោះឆ្លងចូលនៅក្នុងសហគមន៍របស់យើង។
៣.សេចក្ដីផ្សេងៗ

ប្រភព៖​ រដ្ឋបាលឃុំភ្ញីមាស

អត្ថបទទាក់ទង