រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ : សកម្មភាពចុះពិនិត្យវាស់វែង និងបោះបង្គោលចុះបញ្ជីដីរដ្ឋ

ថ្ងៃសុក្រ ១២ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១:លោក ឈឹម ចិន អភិបាលរងក្រុង និងជាប្រធានក្រុមការងារចុះវាស់វែង និងបោះបង្គោល ចុះបញ្ជីដីរដ្ឋរបស់ក្រុង បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង និងមន្ទីរបរិស្ថានខេត្តកោះកុង បានចុះពិនិត្យវាស់វែង និងបោះបង្គោលចុះបញ្ជីដីរដ្ឋ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

  • ជាលទ្ធផល ៖
  • ក្រុមការងារ បានកំណត់ទីតាំង និងបោះបង្គោលព្រំដីរដ្ឋ បានចំនួន ១០ ទីតាំង ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង