រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទបានបើកកិច្ចប្រជុំក្រុមការងារចុះវាស់វែងនិងបោះបង្គោល ចុះបញ្ជីដីរដ្ឋ

ថ្ងៃអង្គារ ៩ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១:លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ក្រុង បានបើកកិច្ចប្រជុំក្រុមការងារចុះវាស់វែងនិងបោះបង្គោល ចុះបញ្ជីដីរដ្ឋ កិច្ចប្រជុំនេះ បានពិភាក្សាលើដំណើរការ នៃការត្រៀមចុះវាស់វែងនិងបោះបង្គោលព្រំ ដើម្បីចុះបញ្ជីដីរដ្ឋ ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ នៅថ្ងៃទី៧ មេសា ២០២១ខាងមុខ ដែលរៀបចំធ្វើឡើងនៅសាលាប្រជុំសាលាក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង