/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីនៅស្រុកស្រែអំបិលដែលប្រជាពលរដ្ឋស្នើសុំចុះបញ្ជី

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីនៅស្រុកស្រែអំបិលដែលប្រជាពលរដ្ឋស្នើសុំចុះបញ្ជី

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ រួមមាន មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រដ្ឋបាលស្រុកស្រែអំបិល ចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ​ ចំនួន២ទីតាំងដូចខាងក្រោម៖
១. ទីតាំងដីស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ដែលស្នើសុំចុះបញ្ជីដីធ្លីដោយប្រជាពលរដ្ឋឈ្មោះ ហ៊ុន សុភក្តិ និងឈ្មោះ សេង សុខចេង
២. ទីតាំងដីស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ដែលស្នើសុំចុះបញ្ជីដីធ្លីដោយប្រជាពលរដ្ឋឈ្មោះ វង្ស ចំរើន បន្ទាប់ពីចុះពិនិត្យទីតាំងដីទាំងពីរទីតាំងនេះរួច លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំឱ្យមន្ត្រីជំនាញចុចយកនិយាមកា និងរៀបចំតំឡើងផែនទី ទីតាំដីស្នើសុំចុះបញ្ជីដីធ្លីនេះ ដើម្បីយកមកពិនិត្យផ្ទៀងផ្ទាត់ថាតើ ទីតាំងដីដែលស្នើសុំចុះបញ្ជីដីនេះមានប៉ះចំតំបន់ការពារធម្មជាតិ ឬមានទំនាស់ ឬស្ថិតនៅក្នុងតំបន់ ដែលរាជរដ្ឋាភិបាលសម្រេចឱ្យកាត់ឆ្វៀលទេ(អនុក្រឹត្យលេខ៣០អនក្រ.បក និងអនុក្រឹត្យលេខ៤៦អនក្រ.បក) ហើយអាចចុះបញ្ជីជូនបានឬអត់ បើអាច អាចចុះបញ្ជីបានទំហំប៉ុណ្ណា? ហើយពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីនេះ ត្រូវពិនិត្យមើលឯកសារពាក់ព័ន្ធឱ្យបានហ្មត់ចត់៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ខេង គង់ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធ និងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោកស្រី គ្រីសោភ័ណ ប្រធានកិត្តិយសនិងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា រៀបចំប្រារព្ធពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញជា អធិបតី ដឹកនាំកិច្ចប្រជុំការងារចាំបាច់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ ដឹកនាំមន្ត្រីជំនាញក្រោមឱវាទ បានចុះពិនិត្យមើលស្ថានភាពការងារដាំដុះដំណាំរបស់កសិករ មានទីតាំងស្ថិតនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម បានចុះតាមដានត្រួតពិនិត្យដេប៉ូលក់ជី ថ្នាំកសិកម្ម ចំនួន ០២ដេប៉ូ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង