/ / /

អបអរសាទរ សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៥ (២០១៩-២០២៥)

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការតំណាងកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង អាណត្តិទី៥ (២០១៩-២០២៥) ដែលពិធីនេះធ្វើឡើងក្នុងបរិវេណសាលមហោស្រពខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ២៩០នាក់។
ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំងលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខា សរុបចំនួន ២២ នាក់។ សមាជិក សមាជិកាពេញសិទ្ធិ បាន បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី ៥ ដែលមានសមាសភាព ១៥ នាក់ ស្រី៣នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើស លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លី សារ៉េត ជាអនុប្រធាន លោក ទេព វិស្កុល ហិរញ្ញិក និងលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ជាលេខាធិការគណៈកម្មាធិការសាខា រួមជាមួយសមាជិក ៩ នាក់ និងសមាជិកបម្រុង ២ នាក់ទៀត។
គោលបំណងសំខាន់ នៃសន្និបាតនេះគឺ៖
១-ពិនិត្យ និងអនុម័ត របាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
២-ពិនិត្យ និងអនុម័ត របាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី ៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
៣-បោះឆ្នោតជ្រើសរើសគណៈកម្មា ធិការសាខាអាណត្តិទី៥
៤-ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខាអាណត្តិទី៥។
ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៥ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំដូចខាងក្រោម ៖
១-ពង្រឹងអភិបាលកិច្ចល្អ
២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព
៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន យុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត។
៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត។
៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។
សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃដដែលនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការដឹកនាំ និងគ្រប់គ្រងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា និងអនុសាខាទាំង ៧ស្រុក ក្រុង សរុបចំនួន ៤១ នាក់ផងដែរ។

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    04/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០២រូប ចូលរួមកិច្ចប្រជុំពិភាក្សា ស្វែងយល់ការអនុវត្តសិទ្ធស្រ្តី និងការជំរុញសមភាពយេនឌ័រនៃមន្ទីរ អង្គភាពជុំវិញ ខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    04/09/2026

    លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋ ឈ្មោះ ព្រហ្ម ចន្ថា ភេទប្រុស អាយុ ៦២ឆ្នាំ ជនមានពិការភាព

  • រដ្ឋបាលស្រុកស្រែអំបិល/
    04/09/2026

    លោក កៅ ប៊ុនថាន ជំទប់ទី១ ឃុំដងពែង បានដឹកនាំក្រុមការងារឃុំ និងភូមិ អមដំណើរ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ចូលរួមក្នុងពិធីបុណ្យសព លោកយាយ ហួត មៀវ

  • រដ្ឋបាលស្រុកកោះកុង/
    04/09/2026

    លោក ហួន ណាក់ ជំទប់ទី២ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី ២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    04/09/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៨ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក

  • រដ្ឋបាលស្រុកស្រែអំបិល/
    04/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងបរិភោគ ព្រមទាំងថវិកាមួយចំនួន ចូលរួមក្នុងពិធីបុណ្យសពលោក យាយ ហួត មៀវ ស្ថិតនៅភូមិព្រាំង ឃុំដងពែង