ថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦:២០ នាទីល្ងាច÷
- លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា
- លោក សំ ធឿន អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង
-លោក អៀវ កុសល មេឃុំប៉ាក់ខ្លង
អញ្ជើញជាគណ:អធិបតី ក្នងពិធីសំណេះ សំណាល និងចែកអំណោយជូនដល់សានិកឥស្លាម ( រៀបចំដោយគម្រោង Agliha Makanan Asas ពីប្រទេសសិង្ហបូរី ) ដែលរស់នៅចំណុច វិហារវង់កាថាក់ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
សានិកឥស្លាមចូលរួមចំនួន ១០០ គ្រួសារ ដោយមួយគ្រូសារទទួលបាន÷ អង្ករ ១០ kg , ប្រេងឆា ១ ដប , ទឹកត្រី ១ ដប , មី ៥ កញ្ចប់, ស្ករស ១ kg , អំបិល ១ kg , និង ត្រីខ ២ កំប៉ុង ។ ក្នុងឱកាសនេះ លោកអភិបាលស្រុក បានមាន ប្រសាសន៍ សុំអោយបងប្អូនយកចិត្តទុកដាក់ខ្ពស់ ចូលរួម អនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ជាពិសេសចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
៣ការពារ និង៣កុំមានដូចខាងក្រោម÷
ក-៣ការពារ
មួយ/.ពាក់ម៉ាស់
ពីរ/.លាងដៃ
បី/.គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១.៥ម៉ែត្រឡើងទៅ)
ខ-៣កុំមាន÷
មួយ/.កុំចូលទៅកន្លែងបិតជិត គ្មានខ្យល់ចេញ-ចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក
ពី/.កុំទៅកន្លែងមានមនុស្សច្រើន
បី/.កុំប៉ះពាល់ កុំចាប់ដៃ កុំកៀកស្មា កុំអោបគ្នាជាដើម…។ /