រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោកវរសេនីយ៍ឯក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា បានចុះណែនាំម្ចាស់អាជីវកម្មរថយន្តដឹកដីលក់ និងការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក

ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦:៣០ នាទីល្ងាច លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា និងលោកវរសេនីយ៍ឯក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា បានចុះណែនាំម្ចាស់អាជីវកម្មរថយន្តដឹកដីលក់ ត្រូវគ្របតង់ឲ្យបានត្រឹមត្រូវជៀសវាងការធ្លាក់អាចម៌ដីរប៉ាត់រប៉ាយតាមផ្លូវសាធារណ: ចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងបានអោយកើបដីដែលធ្លាក់លើផ្លូវចេញ ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណ: និងបញ្ជៀសបានការគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន ឡើងជាយថាហេតុ ។
លោកអភិបាលស្រុកបានបញ្ជាក់ថា: ក្នុងករណីបងប្អូនអាជីវករដែលប្រកបរបរដឹកដីលក់ទាំងអស់ ( ទាំងក្នុងស្រុក -មកពីក្រៅស្រុក ) មិនចូលរួមតាមអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលស្រុក និងចាត់វិធានការតាមច្បាប់ជាធរមាន ។

អត្ថបទទាក់ទង