ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១:ដោយមានការចង្អុលបង្ហាញពីលោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាលក្រុង លោកឈឹម ចិន អភិបាលរងក្រុង រួមជាមួយអាជ្ញាធរភូមិ សង្កាត់ដងទង់ សង្កាត់ស្មាច់មានជ័យ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងប្រជាការពារ បានចុះរៀបចំសណ្ដាប់ធ្នាប់និងអនាម័យនៅតាមបរិវេនស្ពាននានា និងនៅតាមសួនច្បារសាធារណៈក្នុងក្រុងខេមរភូមិន្ទ ដើម្បីលើកសោភ័ណ្ឌភាពសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#