ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤:៤៥នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក បានទទួលស្វាគមន៍ ក្រុមការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចុះជួបពិភាក្សាអំពី គោលការណ៍ចុះណែនាំដល់ប្រជាពលរដ្ឋ ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យនារដូវប្រាំងនេះ នៅក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា ។