ព្រឹកថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកោះកុងបានទទួលការឧបត្ថម្ភម៉ាសចំនួន១០.០០០ និងជែលលាងដៃ៩៦ដប ពីរឯកឧត្តម លីវ សុភក្រ្តា អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ក្នុងថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការក្រោមឱវាទ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមក្នុងការចូលរួមចំណែកជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំពោះមន្រ្តីក្រោមឱវាទ ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅតាមមូលដ្ឋាន ។