មន្ទីរបរិស្ថានខេត្តកោះកុង÷ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មានកិច្ចប្រជុំស្ដីពីបូកសរុបរបាយការណ៍ត្រីមាសទី១ និងលើកទិសដៅបន្តសម្រាប់ខែមេសាឆ្នាំ២០២១ នៅមន្ទីរបរិស្ថានខេត្តកោះកុង ក្រោមអធិបតីភាពលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី លោកស្រីអនុប្រធានមន្ទីរ លោកប្រធាន អនុប្រធានការិយាល័យនៃចំណុះមន្ទីរបរិស្ថាន ។
កិច្ចប្រជុំនេះលើរបៀបវារៈមួយចំនួនដូចខាងក្រោម÷
១.បូកសរុបលទ្ធផលការងារត្រីមាសទី១សម្រាប់ឆ្នាំ២០២១
២.លើកទិសដៅផែនការបន្តសម្រាប់ខែមេសាសម្រាប់ឆ្នាំ២០២១
៣.ផ្សព្វផ្សាយសារាចរណ៍លេខ០២ របស់រដ្ឋាភិបាលស្ដីពី វិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នៅក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
៤.ផ្សព្វផ្សាយអនុក្រឹត្យលេខ៣៧ របស់ក្រសួងសុខាភិបាលស្ដីពី វិធានការទប់ស្កាត់កូវីត១៩
៥. ការរៀបចំវេនប្រចាំការរបស់មន្ត្រីតាមការិយាល័យនីមួយៗនៃមន្ទីរបរិស្ថានខេត្ត និងតាមស្នាក់ការនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តកោះកុង
៦.ផ្សេងៗ
រៀបរៀងដោយលោក នៃ សៅបូរមី