រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីឧទ្យានុរក្សដែន​ជម្រក​សត្វ​ព្រៃពាមក្រសោបបានធ្វើការល្បាតដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកោះកុង

ស្នាក់ការដែនជម្រកសត្វព្រៃពាមក្រសោប÷ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មន្រ្តីឧទ្យានុរក្សប្រចាំដែន​ជម្រក​សត្វ​ព្រៃពាមក្រសោប បានធ្វើការល្បាតដោយ​ម៉ូតូដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ។ លុះមកដល់ចំណុចភូមិសាស្រ្តភូមិកោះអណ្តែតក៏បានជួបប្រទះដីកាប់រានមួយកន្លែង ដែលបង្ករឡើងដោយអញ្ញត្តជន ព្រមទាំងមានស្លាកស្នាមដុតព្រៃផងដែរ ដែលស្ថិតក្នុងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ បន្ទាប់មកកម្លាំងមន្រ្តីឧទ្យានុរក្សយើងបានចុចយកចំណុចនិយាមកា និងធ្វើកំណត់ហេតុដើម្បីចាត់វិធានការបន្ត​តាមនីតិវិធីច្បាប់៕

រៀបរៀងអត្ថបទដោយ ៖ វុធ ច័ន្ទដារ៉ូ

អត្ថបទទាក់ទង