រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំផែនការអភិវឌ្ឍ របស់សាលារៀន ធ្វើឲ្យសាលារៀនស្ថិត ក្នុងបរិបទមួយថ្មី បង្កើនគុណភាពអប់រំ

លោក សេង សុទ្ធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំផែនការអភិវឌ្ឍ របស់សាលារៀន ធ្វើឲ្យសាលារៀនស្ថិត ក្នុងបរិបទមួយថ្មី បង្កើនគុណភាពអប់រំ នៅវិទ្យាល័យបូទុមសាគរ
ដោយមានរបៀបវារៈដូចខាងក្រោម
១-បង្ហាញពីការអប់រំ ក្នុងខេត្ត និងក្នុងបរិបទតំបន់
២-បង្ហាញពីតួនាទីភារ:កិច្ច របស់គណៈកម្មការគ្រប់គ្រងសាលា តួនាទីភារកិច្ច របស់សាលារៀន និងលោកគ្រូអ្នកគ្រួ
៣-កសាងផែនការអភិវឌ្ឍ សាលារៀន។

អត្ថបទទាក់ទង