ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ លោក អៀវ កុសល មេឃុំប៉ាក់ខ្លង បានដឹកនាំក្រុមការងារមានក្រុមប្រឹក្សាឃុំ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះផ្សព្វផ្សាយ និងពង្រឹងការពារជម្ងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ២ចូលរួម ការពាក់ម៉ាសនៅទីសាធារណ: និងការរាយការណ៍ជាបន្ទាន់ចំពោះអ្នកចំណូលថ្មីចូលមកក្នុងភូមិព្រមទាំងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច និងឆ្លៀតក្នុងឱកាសនឹងដែរ លោកមេឃុំក៏បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជានេសាទ ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។