រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង ដឹកនាំ​ក្រុមការងារ​ពិនិត្យទីតាំងដីជាក់ស្ដែង ដែលមានការកាប់រាន ដោយជនអនាមិក ទំហំ១.០៩៨ហត នៅឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១២ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយមានការចាត់តាំងពី លោកអភិបាលនៃគណៈអភិបាលស្រុកកោះកុងលោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង​ បានដឹកនាំក្រុមការងារដែលមានសមាសភាព អនុប្រធានការិយាល័យដែនដីនគរូបនីយកម្ម ភូមិបាល និងសំណង់ លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិកោះអណ្ដែត និងកម្លាំងនគរបាលនៃប៉ុស្តិ៍រដ្ឋបាលឃុំតាតៃក្រោម ចុះពិនិត្យទីតាំងដីជាក់ស្ដែង ដែលមានការកាប់រាន ដោយជនអនាមិក ទំហំ១.០៩៨ហត ស្ថិតនៅក្នុងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង​។​

អត្ថបទទាក់ទង