/ / /

លោក ប៉ែត សុជាតិ សមាជិកក្រុមប្រឹក្សាឃុំ ជ្រោយប្រស់ បន្តដឹកនាំក្រុមការងារឃុំចុះពិនិត្យ វាស់កំដៅនិងតាមដានប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំរបស់ខ្លួន

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ លោក ប៉ែត សុជាតិ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីប៉ុស្តិ៍សុខភាព និងកម្លាំងប្រជាការពារភូមិ ចុះពិនិត្យ និងវាស់កំដៅប្រជាពលរដ្ឋក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ ដែលបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ សរុបចំនួន ១៥នាក់ ស្រី ០៩នាក់ ។ ដោយឡែកសម្រាប់ការចុះប្រចាំការយាមតាមគោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំ ជាពិសេសអ្នកមកពីតាមបណ្តារាជធានី/ខេត្ត ដែលកំពុងតែកើតមាននិងប្រទេសថៃ និងវៀតណាម ចូលមកក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផលពំុមានប្រជាពលរដ្ឋមកពីតាមបណ្តារាជធានី/ខេត្ត និងប្រទេសថៃ និងវៀតណាម ខាងលើចូលមកក្នុងមូលដ្ឋានឃុំទេ។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    28/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកស្រី វ៉ាត់ សុខា បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល។

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល  លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការបានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគជូន ដល់ក្រុមគ្រួសារសព លោកយាយ អុី មុំ អាយុ ៩៧ ឆ្នាំ ដែលបានទទួលមរណៈភាព

  • ហេង គីមឆន/
    28/08/2026

    វគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល ដល់គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុង ស្រុក មេឃុំ ចៅសង្កាត់ គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារឃុំ សង្កាត់ ស្មៀន និងជំនួយការហិរញ្ញវត្ថុ ទូទាំងខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាអនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោកស្រី ផល សុជាតិ សមាជិកក្រុមប្រឹក្សាស្រុកលោក តេង សុខហេង ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុនិង លោកស្រី ហ៊ឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក បានចូលរួមបណ្តុះបណ្តាល”សេវាសង្គម និងរដ្ឋបាលឌីជីថល “

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល បានអញ្ជើញពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈភិបាលខេត្តកោះកុង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោក គឹម រម្នី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ លោក ឃឿន សំ ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស(HRMIS) ថ្មី