រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈឹម ចិន អភិបាលរងក្រុងក្រុងខេមរៈភូមិន្ទ បានដឹកនាំក្រុមការងារចុះពិនិត្យ និងរុះសំណង់អណាធិបតេយ្យ ដែលបានសាងសង់រំលោភយកដីចំណីផ្លូវសាធារណៈ

កាលព្រឹកថ្ងៃចន្ទ ៩ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១:ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកឈេង សុវណ្ណដា អភិបាលក្រុង លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារចម្រុះរបស់រដ្ឋបាលក្រុង ចុះពិនិត្យនិងរុះសំណង់អណាធិបតេយ្យ ដែលបានសាងសង់រំលោភយកដីចំណីផ្លូវសាធារណៈ ស្ថិតនៅជាប់ផ្នែកខាងកើតរបងព្រលានយន្តហោះ ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង