ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃពុធ ១១កើត ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិនា ឆ្នាំ ២០២១ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ប៉ុស្តិ៍សុខភាពឃុំ និងប្រជាការពារបានបន្តអនុវត្តនូវសកម្មភាពដោយចុះពិនិត្យ និងវាស់កម្តៅប្រជាពលរដ្ឋ ២នាក់ប្តីប្រពន្ធ ដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅផ្ទះលោក លី សុវណ្ណ (ចាប់តាំងពីថ្ងៃទី១៣ខែមិនា កន្លងមក) ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង។
ប្រភព: សន សេង