/ / /

អំណោយមនុស្សធម៌ អនុសាខា ចុះសំណេះសំណាល និងសួរសុខទក្ខ ប្រជាពលរដ្ឋក្រីក្រ ចំនួន២៤គ្រួសារ រស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខា និងសហការី​ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា និងគ្រួសារងាយរងគ្រោះបំផុតចំនួន ២៤គ្រួសារ រស់នៅ ឃុំប៉ាក់ខ្លង និងឃុំនាងកុក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

នាឱកាសនោះលោកប្រធាន បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

អំណោយដែលអនុសាខាផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖
អង្ករ ១០គក្រ មី១កេស ទឹកសុទ្ធ ១យួរ និងគ្រឿងឧបភោគបរិភោគ ០១កញ្ចប់ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹកនិងជាអនុប្រធានកិត្តិយសាខា បរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តមនាយ ឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៤,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    01/06/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី​

  • ហេង គីមឆន/
    01/06/2026

    ពន្ធនាគារខេត្តកោះកុង​ បានប្រជុំជួរត្រួតពិនិត្យកម្លាំង

  • ហេង គីមឆន/
    01/06/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង