ដោយមានការចង្អុលណែនាំរបស់លោកជំទាវ អភិបាលខេត្តកោះកុង លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាខេត្ត បានសហការជាមួយលោក គង់ ច័ន្ទថុល អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត អញ្ជើញដឹកនាំក្រុមការងារ ដើម្បីជំរុញការបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នៅវត្តទេពនិមិត្ត ហៅវត្តថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។