សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដូចខាងក្រោម៖
១.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពកាត់សម្អាតស្មៅ និងរុក្ខជាតិសងខាងផ្លូវ ត្រង់ចន្លោះ គ.ម ៩៨+០០០ - គ.ម ១០០+០០០
២.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ ( វិថី សាយ ភូថង ) សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់ គ.ម ១៤+០០០ - គ.ម ១៥+០០០
៣. ការងារថែទាំខួប លើកំណាត់ផ្លូវជាតិលេខ៤៨-៥
សកម្មភាពកៀកិនបង្ហាប់ស្រទាប់ថ្មម៉ិច( M30) ត្រង់ គ.ម ០១+៧៤០ ដល់ គ.ម ០២+១០០ ។
សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕
By : #DPWTKK.