រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីទទួលម៉ាស៊ីនព្រីនឯកសារមួយគ្រឿងដែលជាការឧបត្ថម្ភរបស់លោក ប៉ោក ថាអាជីវករពុះដីឡូតិ៍លក់ក្នុងសង្កាត់ស្ទឹងវែង

រដ្ឋបាលក្រុងខេមរភូមិន្ទ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ប៉ោក ថា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារអាជីវករពុះដីឡូតិ៍លក់នៅសង្កាត់ស្ទឹងវែង ដែលបានជួយឧបត្ថម្ភម៉ាស៊ីនសម្រាប់ព្រីនឯកសារមួយគ្រឿង ជូនដល់ការិយាល័យច្រកចេញចូលតែមួយនៃក្រុងខេមរភូមិន្ទ ដើម្បីជាការចូលរួមសម្រួលដល់ការផ្ដល់សេវាជូនដល់អតិថិជន ។
រដ្ឋបាលក្រុងខេមរភូមិន្ទ សូមជូនពរឲ្យលោក និងក្រុមគ្រួសារសូមជួបប្រទះតែសេចក្តីសុខ សុខភាពល្អ រកទទួលទានមានបានក្នុងមុខជំនួញ និងជាពិសេសជោគជ័យគ្រប់ភារកិច្ច និងសូមជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង