រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនួយការ ក្រុមរដ្ឋបាល និងក្រុមការងារប្រចាំនៅមណ្ឌលចត្តាឡីស័កកម្រិត២ និងក្រុមមន្រ្តីករណី ដើម្បីពិនិត្យ ពិភាក្សាអំពីដំណោះស្រាយនានា

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនួយការ ក្រុមរដ្ឋបាល និងក្រុមការងារប្រចាំនៅមណ្ឌលចត្តាឡីស័កកម្រិត២ និងក្រុមមន្រ្តីករណី ដើម្បីពិនិត្យ ពិភាក្សាអំពីដំណោះស្រាយនានាឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានណែនាំឱ្យ :
១/ក្រុមរដ្ឋបាល ត្រូវរៀបចំរបាយការណ៍ស្តីពីបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ នៅខេត្តកោះកុង និងការអនុវត្ត ដំណោះស្រាយនានាឆ្លើយតបនឹងជំងឺកូវីដ-១៩ ជាពិសេស ពាក់ព័ន្ធរបាយការណ៍ទីតាំងកើតហេតុ ទីតាំងត្រូវបានបិទ? និងទីតាំងត្រូវបានបិទ? ជូនឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការស្រាជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ ថ្នាក់ជាតិ។
២/ក្រុមមន្រ្តីករណី ត្រូវធ្វើការស្រាវជ្រាវ សម្ភាសន៍ និងប្រមូលទិន្នន័យបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកោះកុង។

កិច្ចប្រជុំរៀបចំ នៅសាលាខេត្តកោះកុង បន្ទប់"ខ"
អត្ថបទ : លោក គង់ ហួត
រូបភាព : លោក ច័ន្ទ រាជធានី

អត្ថបទទាក់ទង