រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំ ដើម្បីត្រួតពិនិត្យរបាយការណ៍ប្រចាំឆ្នាំ២០២០ និងទិសដៅការងារប្រចាំឆ្នាំ២០២១ ព្រមទាំងរបាយការណ៍ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យរបាយការណ៍ប្រចាំឆ្នាំ២០២០ និងទិសដៅការងារប្រចាំឆ្នាំ២០២១ ព្រមទាំងរបាយការណ៍ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះ ដើម្បីអោយការរៀបចំរបាយការណ៍រដ្ឋបាលខេត្តកាន់តែមានភាពសុក្រឹត នឹងកាន់តែល្អប្រសើរ មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា។ ជាមួយនេះដែរ សូមលោក លោកស្រី ដែលជាសមាជិកអង្គប្រជុំ ជាពិសេសអ្នកទទួលបន្ទុកការងារបូកសរុបរបាយការណ៍ សូមចូលរួមពិនិត្យ និងកែលម្អឲ្យបានគ្រប់ជ្រុងជ្រោយ របាយការណ៍របស់ខ្លួន ដោយមានការចូលរួមពីលោក លោកស្រីទាំងអស់ ដើម្បីឱ្យរបាយការណ៍របស់រដ្ឋបាលខេត្តទាំងមូល កាន់តែល្អប្រសើរបន្ថែមទៀត៕

អត្ថបទទាក់ទង