រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ទីចាត់ការអន្តរវិស័យ រៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ តាមប្រតិទិនការងារឆ្នាំ ២០២១

ទីចាត់ការអន្តរវិស័យ រៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ តាមប្រតិទិនការងារឆ្នាំ ២០២១

លោក អ៊ួង សំអឿន នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែកុម្ភ: ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកនាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យចំណុះ និងមន្រ្តីក្រោមឱវាទ។ កិច្ចប្រជុំ ពិភាក្សាទៅលើរបៀបវារៈ ដូចខាងក្រោម ÷

១.ការអនុវត្តការងារប្រចាំខែកុម្ភ:
២.បញ្ហាប្រឈម និងទិសការងារបន្ត ប្រចាំខែមីនា
៣.ការរៀបចំគម្រោងសំណើសម្ភារការិយាល័យប្រចាំឆ្នាំ
៤.បញ្ហាផ្សេងៗ

លោកនាយកទីចាត់ការ បានណែនាំដល់ការិយាល័យចំណុះ និងមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបំពេញការងារស្នូល របស់ការិយាល័យនីមួយៗ តាមលក្ខខណ្ឌការងារដែលបានកំណត់ ស្របតាមគោលការណ៍ណែនាំស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាកិច្ចបញ្ចប់ លោកនាយកទីចាត់ការ និងជាប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា ដែលបានចូលរួម និងបានក្រើនរំលឹកអំពីវិធានការ "៣កុំ ៣ការពារ" ដើម្បីចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជំងឺកូវីដ-១៩ ផងដែរ៕

អត្ថបទទាក់ទង