រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំក្រុមស្រាវជ្រាវបុគ្គល និងទីតាំង នៃក្រុមការងារស្រាវជ្រាវបុគ្គល ឬអ្នកសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ រដ្ឋបាលខេត្តកោះកុង

រសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១

ក្រុមស្រាវជ្រាវបុគ្គល និងទីតាំង នៃក្រុមការងារស្រាវជ្រាវបុគ្គល ឬអ្នកសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ រដ្ឋបាលខេត្ត ដឹកនាំដោយលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានក្រុម បានរៀបចំកិច្ចប្រជុំ ពិនិត្យ ពិភាក្សាស្ថានភាពជាក់ស្តែងរបស់ជនជាតិចិនម្នាក់ និងសិង្ហបូរីម្នាក់ ដែលមានវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង ដើម្បីបន្តស្រាវជ្រាវស៊ើបបញ្ជាក់ទីតាំងលម្អិតជាក់លាក់ សហការជាមួយម្ចាស់ទីតាំង ដើម្បីបញ្ជាក់វត្តមានអ្នកជំងឺ និងអ្នកប៉ះពាល់ផ្ទាល់ និងដោយប្រយោល។

យោងតាមលិខិតបំភ្លឺ របស់មន្ទីរពេទ្យខេត្តកោះកុង កិច្ចប្រជុំបានសម្រេច៖

  • បន្តធ្វើការស្រាវជ្រាវអត្តសញ្ញាណ និងទីតាំងដែលប៉ះពាល់ដោយផ្ទាល់ ដោយប្រយោល ជាមួយអ្នកជំងឺ
  • បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំ ណែនាំ អំពីវិធានការការពាររបស់ក្រសួងសុខាភិបាល ទៅដល់មូលដ្ឋាន នៅថ្ងៃ ៨ មីនា ២០២១ ពេលរសៀល។

អត្ថបទទាក់ទង