រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម អាយ ខន សសមាជិកព្រឹទ្ធសភា បានចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាការពារឃុំព្រែកខ្សាច់

ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភាអមដំណើរដោយ​ ឯកឧត្តម​ ដួង សាវឿន សមាជិកក្រុមប្រឹក្សាខេត្ត លោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក លោក សាង ប៊ុនស៊ាន សមាជិកក្រុមប្រឹក្សាស្រុក នឹងកង័កម្លាំងប្រដាប់អាវុធទាំងបី បានចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាការពារឃុំព្រែកខ្សាច់ ព្រមទាំងពិនិត្យមើលការអភិវឌ្ឍន៍នៅមូលដ្ឋានឃុំព្រែកខ្សាច់ នាឱកាសនោះឯកឧត្តម បានលើកសរសើរពីការអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធ ការដោះស្រាយបញ្ហាប្រឈមនានា និងការផ្តល់នូវសេវាសាធារណៈ សេវារដ្ឋបាល របស់រដ្ឋបាលឃុំ បានកាន់តែល្អប្រសើរ ដែលការអភិវឌ្ឍន៏នេះ ស្ថិតក្នុងស្ថានភាពប្រទេសជាតិមានសន្តិភាព។

ឯកឧត្តម បានពាំនាំជូនអង្គប្រជុំ អំពីសភាពការណ៍រួមរបស់ប្រទេសជាតិ និងបានបំផុសស្មារតី ដល់មន្ត្រីមូលដ្ឋានអោយសាមគ្គីចូលរួម ប្រយុទ្ធការពារនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ ពិសេសការចេញចូលដោយខុសច្បាប់របស់អ្នកដំណើរមកពីប្រទេសជិតខាង យកស្មារតីទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដោយអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបាន ឧបត្ថម្ភថវិកាមួយចំនួនដល់ឃុំព្រែកខ្សាច់ផងដែរ៕

អត្ថបទទាក់ទង