ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានដឹកនាំក្រុមការងារទឹកស្អាតនិងអនាម័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដែលមាន លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ ទទួលបន្ទុកការងារទឹកស្អាតនិងអនាម័យ ព្រមទាំងក្រុមការងារក្នុងអង្គភាព បានចុះបើការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ចំនួន ០១កន្លែងស្ថិត នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ស្រុកកោះកុង ខេត្តកោះកុង ។ ដើម្បីរួមចំណែករាជរដ្ឋាភិបាល និងសេនាធិការដល់រដ្ឋបាលសាលាខេត្តកោះកុង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានចុះសិក្សាស្ថានភាពជនបទនៅក្នុងឆ្នាំ ២០២០ និងបានលើកគម្រោងសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍នៅសម្រាប់ឆ្នាំ២០២១នេះ ដោយមានគោលដៅលើកកម្ពស់កម្រឹតជីវភាពប្រជាពលរដ្ឋនៅទីជនបទ ជាពិសេសនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង អោយមានទឹកស្អាតប្រើប្រាស់ និងមានអនាម័យគ្រប់គ្រាន់ ជៀសចាកជម្ងឺផ្សេងៗ ។ លោក អៀង ដារ៉ាវុធ បានមានប្រសាសន៍ផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋាន មេភូមិ និងប្រជាពលរដ្ឋដែលទទួលផលពីគម្រោង នៅក្រោយពេលសាងសង់ប្រព័ន្ធ ចែកចាយទឹកនេះរួចសូមអោយគ្រប់គ្នាយកចិត្តទុក ក្នុងការគ្រប់គ្រង ថែរក្សា អណ្តូងស្នប់ សម្ភារៈ បរិក្ខាផ្សេងៗដើម្បីប្រើប្រាស់បានយូអង្វែង និងធ្វើការបែងចែកទឹកស្អាតអោយបានប្រើប្រាស់ដល់គ្រប់ក្រុមគ្រួសារក្នុងសហគមន៍។