ព្រឹកនេះ លោក ជេត វុទ្ធី ប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកថវិកាសិស្សអាហារូបករណ៍ក្រីក្រជុំទី១ផ្នែកមធ្យមសិក្សានៅសាលប្រជុំ(សាលកាមីន)វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក សំ វីរៈ ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន លោក លោកស្រីជាប្រធាន សមាជិកគណៈកម្មការគ្រប់គ្រងអាហារូបករណ៍មូលដ្ឋាន សិស្សានុសិស្សក្រីក្រថ្នាក់ទី ៧ដល់ទី ១២ និងអាណាព្យាបាលសិស្ស សរុបរួមប្រមាណ ១៥០នាក់ ។ គួររំឭកផងដែរថា ឆ្នាំសិក្សា ២០២០-២០២១នេះ សម្រាប់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុងមានសិស្សទទួលបានអាហារូបករណ៍ក្រីក្រសរុប ១៤៧នាក់ ស្រី ៨៨នាក់ ក្នុងនោះផ្នែកបឋមភូមិថ្នាក់ទី៧ ដល់៩ មានចំនួន ៨០នាក់ ស្រី ៤៨នាក់ ផ្នែកទុតិយភូមិថ្នាក់ទី១០ ដល់១២ មានចំនួន ៦៧នាក់ ស្រី ៤០នាក់។ ថវិកាដែលសិស្សម្នាក់ៗត្រូវទទួលបានក្នុងជុំទី១នេះ ផ្នែកបឋមភូមិ គឺ ៨០ ០០០រៀល (ថវិកាត្រូវទទួលបានមួយឆ្នាំសិក្សាគឺ ២៤០ ០០០រៀល ក្នុងសិស្សក្រីក្រម្នាក់) ផ្នែកទុតិយភូមិ គឺ ១២០ ០០០រៀល (ថវិកាត្រូវទទួួលបានមួយឆ្នាំសិក្សាគឺ ៣៦០ ០០០រៀល ក្នុងសិស្សក្រីក្រម្នាក់)។ថ្លែងក្នុងឱកាសនេះ គណៈអធិបតីបានផ្ដាំផ្ញើប្អូនៗ ក្មួយៗសិស្សានុសិស្សដែលទទួលបានអាហារូបករណ៍នាឱកាសនេះ ត្រូវខិតខំរៀនសូត្រ ប្រតិបត្តិខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ សហគមន៍ ក៏ដូចជាសង្គមជាតិនាអនាគត មួយវិញទៀតត្រូវប្រើប្រាស់ថវិកានេះបម្រើឱ្យការសិក្សាជាក់ស្ដែង នេះជាគោលបំណងរបស់រាជរដ្ឋាភិបាលដែលផ្ដល់ជូននូវថវិកាថ្វីដ្បិតតែមិនច្រើនប៉ុន្តែអាចជួយសម្រាលទុក្ខលំបាកក្នុងការសិក្សារបស់ប្អូនៗ ក្មួយៗក៏ដូចជាក្រុមគ្រួសារបានមួយចំណែកតូចផងដែរ។(អត្ថបទ ៖ ហង់ សុវណ្ណ)
កម្មវិធីបើកអាហារូបករណ៍ជូនសិស្សក្រីក្រមធ្យមសិក្សាជុំទី១ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង
- 64
- ដោយ មន្ទីរអប់រំ យុវជន និងកីឡា
អត្ថបទទាក់ទង
-
រដ្ឋបាលឃុំជំនាប់លោក សុខ វឿន មេឃុំជំនាប់បានបើកកិច្ចប្រជុំវិសាមញ្ញស្ដីពីការជួបជុំពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំសហគមន៍ជនជាតិដើមភាគតិចជងដើម្បីដាក់ជាសមូហភាព
- 64
- ដោយ រដ្ឋបាលស្រុកថ្មបាំង
-
រដ្ឋបាលឃុំភ្ញីមាសចុះទៅពិនិត្យថ្មក្លាវ៉ែត ដែលក្រុមហ៊ុនបានលាយខ្សាច់សម្រាប់ធ្វើផ្លូវចូលមកសាលាបឋមសិក្សាតានី
- 64
- ដោយ រដ្ឋបាលស្រុកគិរីសាគរ
-
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានចុះល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ
- 64
- ដោយ រដ្ឋបាលស្រុកកោះកុង
-
រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំគណៈអភិបាល ដើម្បីត្រួតពិនិត្យលើរបៀបវារៈ កំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សារលើកទី៦ អាណត្តិទី៤ បាយការណ៍ប្រចាំខែធ្នូ និងរបាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ មុននឹងដាក់ជូនក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ អាណិតទី៤របស់ក្រុមប្រឹក្សាក្រុង
- 64
- ដោយ រដ្ឋបាលក្រុងខេមរភូមិន្ទ
-
របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤
- 64
- ដោយ ហេង គីមឆន
-
“កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរកិច្ចការនារីខេត្តកោះកុង”
- 64
- ដោយ មន្ទីរកិច្ចការនារី
-
ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ១ គ្រួសារ នៅក្រុងខេមរភូមិន្ទ ទទួលបានការយកចិត្តទុកដាក់ និងអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង
- 64
- ដោយ ហេង គីមឆន
-
លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពិសោធន៍ DNA នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
- 64
- ដោយ ហេង គីមឆន
-
កម្លាំងប៉ុស្តិ៍នគរបាលឃុំជ្រោយប្រស់ បានការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន
- 64
- ដោយ រដ្ឋបាលស្រុកកោះកុង
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
- 64
- ដោយ រដ្ឋបាលស្រុកមណ្ឌលសីមា