លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចត្តាឡីស័កខេត្តកោះកុង ដើម្បីរៀបចំសេចក្តីព្រាង ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យករណីផ្ទុកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកោះកុង។
លោកអភិបាលរងខេត្ត បានលើកឡើងថា ក្រុមការងារនេះរៀបចំឡើង ដើម្បីឆ្លើយតបទៅការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ដែលបានចូលមកក្នុងខេត្ត និងធ្វើការគ្រប់គ្រងទិន្នន័យ កំណត់សាវតា និងទីតាំងហានិភ័យ hotspot ដើម្បីធានាដល់ការដោះស្រាយ និងទប់ស្កាត់បានទាន់ពេលវេលាលើការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋាននានាក្នុងខេត្ត។ ដូចគ្នានេះផងដែរ សូមក្រុមការងារទាំងអស់យកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុត ព្រមទាំងរៀបចំយន្តការឱ្យបានល្អប្រសើរបន្ថែមទៀត ធ្វើយ៉ាងណាឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត៕