រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចត្តាឡីស័កខេត្តកោះកុង ចូលរួមក្នុងកិច្ចប្រជុំតាមរយៈវីដេអូពីចំងាយ ស្តីពីការរៀបចំរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យករណីផ្ទុកជំងឺកូវីដ-១៩ ថ្នាក់រាជធានី ខេត្ត

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារចត្តាឡីស័កខេត្តកោះកុង ចូលរួមក្នុងកិច្ចប្រជុំតាមរយៈវីដេអូពីចំងាយ (កម្មវិធីZOOM) ស្តីពីការរៀបចំរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យករណីផ្ទុកជំងឺកូវីដ-១៩ ថ្នាក់រាជធានី ខេត្ត។

កិច្ចប្រជុំនេះដឹកនាំដោយឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យករណីផ្ទុកជំងឺកូវីដ-១៩ (COVID-19) និងមានការចូលរួមពីរដ្ឋបាលរាជធានី ខេត្តទាំង២៥ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការរៀបចំបង្កើតគំរូរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យករណីផ្ទុកជំងឺកូវីដ-១៩ ថ្នាក់រាជធានី ខេត្ត៕

អត្ថបទទាក់ទង