រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ខ្ញុំពិតជាមានសេចក្តីត្រេកអរ ដែលបានទទួលវត្តមានរបស់ ឯកឧត្តម ឈួរ រស្មីឬទ្ធី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកោះកុងនាពេលនេះ។ ខ្ញុំសូមចូលរួមអបអសាទរ លោក អ៊ូ រី ដែលត្រូវបានតែងតាំង ជាប្រធានមន្ទីរនាពេលនេះ សូមលោកបន្តគ្រប់គ្រង និងដឹកនាំមន្ត្រីក្រោមឱវាទតាមគម្រូ របស់ លោក សេរី ម៉ាណុប ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ និងសហការជាមួយមន្ទីរ អង្គភាព ស្ថាប័ននានា ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ ជម្រុញ និងលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ឱ្យអនុវត្តការងារឱ្យកាន់តែរីកចម្រើន ស្របតាមទស្សនៈវិស័យរបស់អង្គភាព មួយវិញទៀតបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទទាក់ទង