រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចពិភាក្សាការងារ ជាមួយអង្គការ save the children ប្រចាំខេត្តកោះកុង

លោក ង៉ែត ឡឹងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានអនុញ្ញាតឲ្យលោក សុក សំណាង អ្នកសម្របសម្រួលអង្គការ save the children ប្រចាំខេត្តកោះកុងចូលជួបពិភាក្សាការងារនិងរាយការណ៍ពីលទ្ធផលនៃការអនុវត្តន៍គម្រោងប្រចាំខែ ។ក្នុងឱកាសនោះលោកបានថ្លែងអំណរគុណដល់អង្គការ save the children ដែលតែងតែគាំទ្របច្ចេកទេសនិងថវិកាសម្រាប់ក្រុមការងារបច្ចេកទេសចុះជួយតាមសាលារៀន ក្នុងការប្រមូលកុមារចូលរៀន និងការពង្រឹងគុណភាពសិក្សា ។ទន្ទឹមនឹងនោះលោកប្រធានមន្ទីរ បានជូនលិខិតសរសើរដល់លោក មាស វណ្ណៈ បុគ្គលិកផ្នែកអប់រំ របស់អង្គការ Save the Children ដែលបានបញ្ចប់អាណត្តិការងារ ក្នុងខេត្តកោះកុង ទៅទទួលការងារថ្មី។

អត្ថបទទាក់ទង