រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ដើម្បីត្រួតគោលដៅ ធ្វើចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ មកក្នុងមូលដ្ឋានស្រុកគិរីសាគរ

ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២១​ លោក ចេង មុនីរិទ្ធ អភិបាល នៃគណះអភិបាលស្រុក បានចាត់តាំងលោក ទួន ឪទី អភិបាលរង តំណាងលោកអភិបាល ចុះពិនិត្យមើលកម្លាំងដាក់ត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ដើម្បីត្រួតគោលដៅ ធ្វើចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ មកក្នុងមូលដ្ឋានស្រុក នាឱកាសនោះលោកអភិបាលរងបានកើតសរសើរដល់កម្លាំងទាំងអស់ដែលបានខិតខំទាំងកម្លាំងកាយ ចិត្ត ចុះអនុវត្តវិធានការ របស់ត្រួតពិនិត្យ ទាន់ពេលវេលា។ ដោយមានការយកចិត្តទុកដាក់ពីលោកប្រធានគណះបញ្ជាការឯកភាពស្រុក បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៤ សែនរៀល និងលោក ទួន ឪទី ឧបត្ថម្ភអង្ករ១បាវ លោក សាង ប៊ុនស៊ាន ឧបត្ថម្ភអង្ក ១បាវ លោក ខាន់ សុភាន់ ឧបត្ថម្ភអង្ក ១បាវ ដល់ក្រុមការងារត្រួតពិនិត្យ នៅចំណុចកូនកុក ស្រុកគិរីសាគរ។

អត្ថបទទាក់ទង